ប៉ៃលិន៖ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក
ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ) រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីបញ្ហាប្រឈម
និងដំណោះស្រាយលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមការដឹកនាំរបស់
ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរសហវ ទាំង២៥ រាជធានី
ខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
សូមអរគុណ!